Jump to content

សាធារណរដ្ឋកុងហ្គោ

ពីវិគីភីឌា
សាធារណរដ្ឋកុងហ្គោ
បាវចនា
"Unité, Travail, Progrès" (បារាំង)
(សាមគ្គីភាព ការងារ វឌ្ឍនភាព)
ភ្លេងជាតិ
La Congalaise (បារាំង)
("អ្នកកុងហ្គោ")
ទីតាំងនៃសាធារណរដ្ឋកុងហ្គោ (ក្រហម) នៅលើភូគោល
ទីតាំងនៃសាធារណរដ្ឋកុងហ្គោ (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ប្រាហ្សាវីល
4°16′S 15°17′E / 4.267°S 15.283°E / -4.267; 15.283
ភាសាផ្លូវការភាសាបារាំង[១]
ភាសាទទួលស្គាល់ជាតិគីទូបា និងលីនហ្កាឡា
សាសនា
(ឆ្នាំ ២០២០)[២]
រដ្ឋាភិបាលសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីអាស្រ័យសភាឯកភូត
ដេនីស សាស៊្សូ អ៊ិនហ្គេស្សូ
អនាតូល កុល្លីណេ ម៉ាកូស្សូ
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
រដ្ឋសភា
ឯករាជ្យភាព
- ប្រកាសជាសាធារណរដ្ឋ
២៨​​​ វិច្ឆិកា ១៩៥៨
- ប្រកាសឯករាជ្យ
១៥​ សីហា ១៩៦០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣៤២,០០០ គ.ម២   (ទី៦៤)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
៦,២២៨,៧៨៤[៣] (ទី១១៦)
- ជំរឿន (ឆ្នាំ ២០២៣)
៦,១៤២,១៨០[៤]
១៧.៩៦ នាក់/គ.ម២  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ២៧.៩៩៤ ពាន់លានដុល្លារ[៥] (ទី១៥០)
- ក្នុងម្នាក់
increase ៥,៥៥២ ដុល្លារ[៥] (ទី១៤៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ១៤.៤០៧ ពាន់លានដុល្លារ[៥] (ទី១៤២)
- ក្នុងម្នាក់
increase ២,៨៥៧ ដុល្លារ[៥] (ទី១៣៨)
ជីនី (២០១១)៤០.២[៦]
មធ្យម
HDI (២០២២)increase ០.៥៩៣[៧]
មធ្យម · ទី១៤៩
រូបិយវត្ថុហ្វ្រង់ CFA អាហ្វ្រិកកណ្ដាល (XAF)
ល្វែងម៉ោងUTC+១ (WAT)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២៤៣
កូដ ISO 3166CG
ដែនកម្រិតខ្ពស់.cg
Q971 លើវីគីទិន្នន័យ
មើលជា Q971 លើវីគីទិន្នន័យ

សាធារណរដ្ឋកុងហ្គោ (បារាំង៖ République du Congo) ឬអាចហៅបានថា កុងហ្គោ-ប្រាហ្សាវីល ឬ កុងហ្គោខាងលិច ឬក៏អាចហៅសាមញ្ញថា​ កុងហ្គោ គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងលិចនៃតំបន់អាហ្វ្រិកកណ្តាល​ និងទន្លេកុងហ្គោ។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់ប្រទេសកាបុង ប៉ែកពាយ័ព្យជាប់ប្រទេសកាមេរូន នៅភាគឦសានជាប់នឺងសាធារណរដ្ឋអាហ្វ្រិកកណ្តាល អាគ្នេយ៍ជាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខាងត្បូងជាប់នឹងអង់កូឡាត្រង់តំបន់កាបង់ដា និងភាគនិរតីជាប់មហាសមុទ្រអាត្លង់ទិក។

ទឹកដីនៃប្រទេសនេះបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយក្រុមកុលសម្ព័ន្ធនិយាយភាសាបង់ធូប្រមាណ ៣០០០ ឆ្នាំមុន ដោយក្រុមជនជាតិទាំងនោះផងដែរបានកសាងទំនាក់ទំនងពាណិជ្ជកម្មឈានទៅដល់អាងទន្លេកុងហ្គោ។ ចាប់ពីសតវត្សរ៍ទី១៣ ទឹកដីកុងហ្គោនេះត្រូវបានគ្របដណ្ដប់ដោយប្រព័ន្ធរដ្ឋជាសហព័ន្ធដោយមាននគរតូចៗដូចជា កាកុងហ្គោ និងអ៊ិនហ្កូយ៉ូជាដើម។ មកដល់ចុងសតវត្សរ៍ទី១៩ បារាំងក៏បានចូលមកធ្វើអាណានិគមកិច្ចលើទឹកដីកុងហ្គោ ហើយបានដាក់បញ្ចូលកុងហ្គោទៅក្នុងទឹកដីអាណានិគមអាហ្វ្រិកអេក្វាទ័របារាំង។[៨] សាធារណរដ្ឋកុងហ្គោត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៥៨ ហើយបានទទួលឯករាជ្យពេញលេញពីប្រទេសបារាំងនៅក្នុងឆ្នាំ១៩៦០។ កុងហ្គោបានក្លាយជារដ្ឋកុម្មុយនីស្តនិយមម៉ាក្ស-លេនីនពីឆ្នាំ១៩៦៩ រហូតដល់ឆ្នាំ១៩៩២ ក្រោមឈ្មោះថា សាធារណរដ្ឋប្រជាមានិតកុងហ្គោ។ នៅក្នុងឆ្នាំ១៩៩២ កុងហ្គោបានរៀបចំការបោះឆ្នោតសេរីពហុបក្សដំបូងក្រោយរបបកុម្មុយនីស្ត ប៉ុន្តែរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានគេផ្តួលរំលំនៅក្នុងឆ្នាំ១៩៩៧ ក្នុងសង្គ្រាមស៊ីវិល។ លោកប្រធានាធិបតីដេនីស សាស៊្សូ អ៊ិនហ្គេស្សូបច្ចុប្បន្ននេះបានឡើងកាន់អំណាចដំបូងតាំងពីឆ្នាំ១៩៧៩ មកមុនពេលត្រូវចុះចេញវិញនៅក្នុងឆ្នាំ១៩៩២ ហើយនៅក្នុងឆ្នាំ១៩៩៧ លោកក៏បានចូលកាន់អំណាចម្តងទៀតមករហូតដល់បច្ចុប្បន្ន។

សាធារណរដ្ឋកុងហ្គោគឺជារដ្ឋសមាជិកនៃសហភាពអាហ្វ្រិក អង្គការសហប្រជាជាតិ ឡាហ្វ្រង់កូហ្វូនី សហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកកណ្តាល និងចលនាមិនចូលបក្សសម្ព័ន្ធ។ កុងហ្គោជាប្រទេសផលិតប្រេងច្រើនជាងគេបំផុតទីបួនប្រចាំតំបន់ឈូងសមុទ្រគីនេ ដែលផ្តល់ប្រទេសនូវចំណូលខ្លះ ប៉ុន្តែទោះជាយ៉ាងណា អស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅតែកើតមាននៅក្នុងប្រទេសនាំឱ្យវិសមភាពចំណែកប្រាក់ចំណូលបានមកពីពាណិជ្ជកម្មប្រេងដល់ប្រជាជនកុងហ្គោ។ ក៏ព្រោះតែសេដ្ឋកិច្ចកុងហ្គោត្រូវពឹងផ្អែកច្រើនទៅលើវិស័យប្រេងកាតបែបនេះ[៩] កំណើនសេដ្ឋកិច្ចនៃប្រទេសនេះបានថយចុះយ៉ាងគូរឱ្យកត់សម្គាល់បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះតាំងពីឆ្នាំ២០១៥ មក។

គ្រិស្តសាសនាគឺជាជំនឿសាសនាដែលប្រជាជនកុងហ្គោភាគច្រើនប្រកាន់ប្រតិបត្តិ។ យោងតាមការចេញផ្សាយរបស់របាយការណ៍សុភមង្គលពិភពលោកនៅឆ្នាំ២០២៤ បានបង្ហាញថា សាធារណរដ្ឋកុងហ្គោគឺជាប្រទេសដែលមានសុភមង្គលជាងគេទី៨៩ នៅក្នុងចំណោមប្រទេសចំនួន ១៤០ នៅក្នុងរបាយការណ៍នោះ។[១០]

ឯកសារយោង

[កែប្រែ]
  1. ↑ "Constitution de 2015". Digithèque matériaux juridiques et politiques, Jean-Pierre Maury, Université de Perpignan. Archived from the original on 13 March 2016. Retrieved 3 June 2024.
  2. ↑ "Religions in Republic of the Congo | PEW-GRF". Archived from the original on 10 October 2022. Retrieved 3 June 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. ↑ "Congo Population (2024) - Worldometer". www.worldometers.info. Retrieved 2024-08-16.
  4. ↑ BOKOLO, Guilesse (2024-01-08). "(ជាភាសាបារាំង) RESULTATS PRELIMINAIRES". INS-CONGO BRAZZAVILLE. Archived from the original on 2024-07-24. Retrieved 2024-08-16.
  5. 1 2 3 4 "World Economic Outlook Database, October 2023 Edition. (Congo)". IMF.org. មូលនិធីរូបិយវត្ថុអន្តរជាតិ. 10 October 2023. Archived from the original on 18 May 2024. Retrieved 16 August 2024.
  6. ↑ "GINI index". World Bank. Archived from the original on 9 February 2015. Retrieved 18 August 2024.
  7. ↑ "HUMAN DEVELOPMENT REPORT 2023-24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. UNDP. 13 March 2024. pp. 274–277. Archived (PDF) from the original on 1 May 2024. Retrieved 16 August 2024.
  8. ↑ "Congo, Republic of the". The World Factbook. Central Intelligence Agency. Archived from the original on 9 January 2021. Retrieved 10 May 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  9. ↑ Nzaou-Kongo, Aubin (2018). Exploitation des hydrocarbures et protection de l'environnement en République du Congo : essai sur la complexité de leurs rapports à la lumière du droit international.. https://www.idref.fr/229819249។ បានយកមក 10 May 2025.
  10. ↑ "World Happiness Report 2024: Most comprehensive picture yet of happiness across generations". worldhappiness.report. 2024-03-20. Retrieved 2025-05-10.